ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វេីការបកស្រាយ ពាក់ព័ន្ធនឹងរឿង របស់តារាTikTok សុខា

បន្ទាប់ពីបុគ្គល សុខា ដែលជាតារា TikTok ហើយត្រូវបានលោក អុឹម ជីវ៉ា បានយកមកធ្វើជាតួសម្ដែង ក្នុងខ្សែភាពយន្ដ កំប្លែង លាយឡំការអប់រំ ដែលទើបតែចេញផ្សាយកាលពីប៉ុន្មានថ្ងៃមុនរួចមក ស្រាប់តែមានរឿងរ៉ាវផ្ទុះចម្លោះជាមួយ លោក អុឹម ជីវ៉ា និងហែកហួងគ្នា ផ្អើលអស់ពេញបណ្ដាញសង្គម ហ្វេសប៊ុក។

ទាក់ទងចំពោះរឿងនេះដែរ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ បានចេញនូវវីដេអូឃ្លីបមួយ ដោយអ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការបកស្រាយ ពាក់ព័ន្ធទៅនឹងបុគ្គល សុខា គឺគាត់មានមែនជាអ្នកសិល្បករ នោះឡើយ។

ក្នុងវីដេអូ ដែលមានរយៈពេល ១នាទី ៤៩វិនាទី របស់អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងថា៖”ជំរាបសួរបងប្អូនទាំងអស់គ្នាជាទីគោរព ថ្ងៃនេះ នាងខ្ញុំសូមនិយាយ អំពីរឿងប្អូន សុខា ដែលរយៈកាល ២-៣ថ្ងៃកន្លងទៅនេះ យើងឃើញថា មានការវាយប្រហារគ្នា តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក ដូច្នេះនាងខ្ញុំ សូមបញ្ជាក់ថា កន្លងមកនាងខ្ញុំ ធ្លាប់បានបញ្ជាក់
រួចមកហើយ បងប្អូនដែលល្បីតាម TikTok ឬក៏ល្បីតាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក គឺពួកគាត់មិនមែនជាអ្នកសិល្បៈនោះទេ ដើម្បីក្លាយខ្លួនទៅជាសិល្បករ សិល្បការិនី ដែលទទួលស្គាល់ពីក្រសួងវប្បធម៍វិចិត្រសិល្បៈ ឬក៏ទទួលស្គាល់ពីសមាគមសិល្បករខ្មែរ លុះត្រាតែពួកគាត់ មានជំនាញសិល្បៈពិតប្រាកដ ជាពិសេសពួកគាត់បានប្រឡូកក្នុងវិស័យសិល្បៈ បានយ៉ាងតិច ៣ឆ្នាំឡើងទៅ។

ហើយនាងខ្ញុំ សូមនិយាយថា ការគាំទ្ររបស់មហាជន ចំពោះប្អូនសុខា គឺមិនមានន័យថា ខ្លួនគាត់ គឺជាអ្នកសិល្បៈនោះទេ ព្រោះថា ការគាំទ្ររបស់មហាជន គឺគាំទ្រក្នុងនាមរូបគាត់ គឺជាអ្នកTikTok ល្បីមួយរូប។ បញ្ហារបស់សុខា គឺគាត់កំពុងតែមានកេរ្ដិ៍ឈ្មោះល្បីតាមរយៈប្រព័ន្ធបណ្ដាញសង្គម ហើយគាត់ក៏មានអត្ដចរិកអវិជ្ជមាន ដែលជាហេតុធ្វើឲ្យបងប្អូនមហាជនមានការគាំទ្រ ហើយក៏អាចធ្វើឲ្យបងប្អូនមានការខកចិត្ដចំពោះអត្ដចរិករបស់គាត់ ដូច្នេះភាពល្បីល្បាញរបស់អ្នកសិល្បៈអជីព ក៏ដូចជាតារាTikTok គឺមានភាពខុសគ្នា ដូច្នេះសូមបងប្អូន កុំមានការយល់ច្រឡំជាបន្ដទៀត ហើយនឹងយល់ពីបំណងល្អរបស់នាងខ្ញុំ សូមអរគុណ”។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *