ទីបំផុត គ្រូអគ្គីនេត្រ​ បាន​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​ បន្ទាប់ពីបានបង្ហោះព័ត៌មានមិនពិតថា យន្តអាចការពារកូវីដ១៩បាន

ឈ្មោះ វ៉ាន់ សុខសីហា ហៅអគ្គីនេត្រ ដែលបានបង្ហោះព័ត៌មានមិនពិតថា យន្តអាចការពារកូវីដ១៩បាននោះ ដែលផ្ទុយទាំងស្រុងពីការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យាផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការសហការជាមួយអធិការខណ្ឌទួលគោក បាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីធ្វេីការសួរចម្លេីយលេីករណីនេះ។

អគ្គីនេត្រ ក៏បានសារភាព និងយល់ព្រមទទួលកំហុសដែលខ្លួនបានចុះផ្សាយព័ត៌មានមិនពិតនេះដែលធ្វេីឲ្យមហាជនមានការយល់ច្រឡំ ។ ហេីយក៏បានធ្វេីកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងនេះ ជាមួយនឹងការថតវីដេអូដេីម្បីធ្វេីការសុំទោសជាសាធារណ:ផងដែរ ។ ក្រោយពីធ្វេីកិច្ចសន្យា ណែនាំ អប់រំ និងថតវីដេអូសុំទោសរួច សមត្ថកិច្ចនឹងអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *