អ្នកណាយល់អារម្មណ៍មួយនេះ នារីម្នាក់ដែលភ្ចាប់ពាក្យបាន២ថ្ងៃសោះ តែបែរជាគូដណ្តឹងស្លា ប់ ចោល បានបង្ហោះសារ បា ក់ ទឹកចិត្ត ជាច្រើនថា

ប្រិយមិត្ដប្រាកដជាទទួលជ្រាបខ្លះៗរួចមកហើយ ចំពោះរឿងរ៉ាវដែលកើតឡើង កាលពីពេលថ្មីៗកន្លងទៅនេះ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ដោយមានហេតុការណ៍ គ្រោះ ថ្នាក់ ចរចរណ៍ដ៏សែន ត ក់ ស្លុ ត ចិត្ដមួយបានកើតឡើង រវាងម៉ូតូជាមួយម៉ូតូ ដែលបណ្ដាលធ្វើឲ្យបុរសម្នាក់បានស្លា ប់ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ស្ថិតនៅមុខសាលាស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។

ទន្ទឹមនឹងនេះដែរ អ្វីដែលកាន់តែខ្លោចចិត្ដអាណិតអាសូរជាពន់ពេក ចំពោះរឿងរ៉ាវគ្រោះ ថ្នាក់ ចរាចរណ៍ខាងលើនេះ គឺបុរសដែលបានស្លា ប់ ក្នុងហេតុការណ៍ខាងលើ គាត់ទើបតែភ្ជាប់ពាក្យ បានរយៈពេលប៉ុន្មានថ្ងៃតែប៉ុណ្ណោះ តែបែរជាត្រូវឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រលាញ់ គ្មានថ្ងៃវិលវិញ
បែបនេះទៅវិញ។

នាខណៈពេលនោះដែរ ក្រឡែកមកមើលគណនី ហ្វេសប៊ុកមួយមានឈ្មោះ Rēn SrēyCheng ដែលត្រូវជាគូដណ្ដឹង ជន រង គ្រោះ ខាងលើ បានបង្ហោះសារដ៏ផ្អែមល្ហែមទៅកាន់ គូដណ្ដឹងរបស់ខ្លួន (ជន រង គ្រោះ) មិនបានប៉ុន្មានម៉ោងផង មុនពេលគូដណ្ដឹងរបស់ខ្លួនបានជួប គ្រោះ ថ្នាក់ ចរាចរណ៍ បណ្ដាលឲ្យបាត់ បង់ ជីវិតនោះ ដោយមានខ្លឹមសារថា៖

“រយៈពេលស្គាល់គ្នាជាង ១ឆ្នាំត្រឹមអ្នកស្គាល់គ្នាធម្មតា ជាមិត្តយល់ចិត្តគ្នារយះពេល ៦ខែ ២៥ថ្ងៃ ក៏ក្លាយទៅគូរដណ្ដឹងទោះស្គាល់គ្នារយះពេលតិចក៏ពិតមែន តែបងគឺជាមនុស្សម្នាក់ដែលព្យាយាមស្គាល់ពីអូននឹងយល់ពីអូនច្រេីនបំផុត តែអូនស្អ ប់បងរឿងម្យ៉ាង គឺបងជាមនុស្សដែលមិនចេះសន្យាមួយអូនទេ តែបងចូលចិត្តធ្វេីអោយអូនឃេីញនឹងភ្នែកម៉ង អរគុណបងដែលគ្រប់ពេលដែលឈ្លោះគ្នាបងមិនដែលទុកអូនចោល មិនធ្វេីអោយអូនគិតច្រេីន មិនដែលចង់ឈ្នះ មិនដែលប្រកាន់ខ្លួនថាបងជាអ្នកត្រូវឬក៏ខុលមិនដែលធ្វេីអីអោយអូនមិនទុកចិត្ត ធ្វេីអ្វីក៏ប្រាប់ជាមុន សម្រាប់អ្នកដទៃមេីលមក បងជាមនុស្សបែបមិចអូនមិនដឹងទេ តែសម្រាប់អូនOkay អ្នកដែលស្រលាញ់យេីងពិតប្រាកដ គឺជាអ្នកដែលដឹងគ្រប់យ៉ាងពីរយេីងហេីយក៏នៅតែស្រលាញ់យេីងទៀត Thanks you for everything Darling 07/11/2019”។

ជាមួយគ្នានេះដែរ បើទោះបីគូដណ្ដឹងរបស់ខ្លួន ស្លា ប់ អស់រយៈពេលជិត ៧ថ្ងៃមកនេះ ក៏នារីជាគូដណ្ដឹង នៅតែមានក្ដីអាឡោះអាល័យឥតឧបមា មិនគួរណាមនុស្សជាទីស្រលាញ់របស់ខ្លួន ដែលខិតខំតស៊ូទម្រាំតែបានភ្ជាប់ពាក្យជាមួយគ្នា ហើយឈានជិតដល់ថ្ងៃមង្គលការទៅហើយ បែរជាព្រហ្មលិខិតតម្រូវឲ្យអ្នកទាំងពីររស់នៅភពផ្សេងគ្នាបែបនេះ។ នារីជាគូដណ្ដឹង បានបង្ហោះសារជាច្រើនប្រយោគ (Status) អមមកជាមួយពាក្យបា ក់ ទឹកចិត្ដជាច្រើន ដែលជាហេតុធ្វើឲ្យរូបនាង សឹងតែក្លាយទៅជាមនុស្សឆ្កួ ត ទៅហើយ។

ជាក់ស្ដែង ដូចសំណេរមួយឃ្លា ដែលនារីជាគូដណ្ដឹងបានសរសេររៀបរាប់ពោរពេញទៅដោយក្ដីឈឺចាប់ថា៖”ធ្លាប់តែឃេីញគេដល់ជួបខ្លួនឯង ស្ទេីតែឆ្កួ ត លែងកេីតជាមនុស្សហេីយ ពិតជាលឿនពេកហេីយ អូនទទួលយកមិនបានទេ ដូចសម្លា ប់ ខ្ញុំទាំងរស់អញ្ចឹង ពេលមានបងនៅអូនឈឺអីតិចបងបារម្មណ៍ពីអូនខ្លាំងណាស់ ចុះទម្រាំពេលនេះ បងនៅសែនឆ្ងាយមេីលមិនឃេីញ តេីបងពិបា ក ចិត្តប៉ុណ្ណា បេីដឹងអូន ស ន្ល ប់ រហូតបែបនឹងអូនខំហេីយតែអូនធ្វេីមិនបានទទួលយកមិនបានពិតមែន អោយអូនសុំទោលដែលអូនរឹងមាំ ដេីម្បីបងមិនបាន”។

Add a Comment

Your email address will not be published. Required fields are marked *