ប្រសាសន៍ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អំពីការយកចិត្តទុកដាក់លើការរៀបចំតំបន់ឆ្នេរសមុទ្រ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិ មកលេងកំសាន្ត

ខេត្តព្រះសីហនុ ជាខេត្តមួយ ដែលស្ថិតនៅភាគនីរតីនៃប្រទេសកម្ពុជា ហើយសំបូរទៅដោយតំបន់ទេសចរណ៍សំរាប់ដើរកម្សន្ដជាច្រេីនកន្លែង ដែលមានដូចជា តំបន់ឆ្នេរសមុទ្រ តំបន់កោះ រមណីដ្ឋានធម្មជាតិ ដែលមានបរិយាកាសស្រស់បំព្រង និងតំបន់ប្រវត្តិសាស្ត្រនានាថែមទៀតផង។

យ៉ាងណាមិញ បេីយេីងក្រឡែកមកចាប់អារម្មណ៍ ពីខេត្ត ព្រះសីហនុ នាពេលបច្ចុប្បន្ននេះវិញ យើងសង្កេតឃើញថា មានការខុសប្លែកយ៉ាងខ្លាំង ដោយមានការស្ថាបនាផ្លូវជាច្រេីនខ្សែ និងការរៀបចំតំបន់ឆ្នេរសមុទ្រ ក៏ដូចជាតំបន់រមណីយដ្ឋានជាច្រេីនកន្លែងឲ្យកាន់តែមានភាពស្រស់ស្អាត ដែលនឹងទាក់ទាញទេសចរណ៍ និងការវិនិយោគថ្មីៗបន្ថែមទៀត ពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។

ទន្ទឹមនេះដែរ កាលពីព្រឹកមិញនេះ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ បានមានប្រសាសន៍អំពីការយកចិត្ដទុកដាក់លើការរៀបចំឆ្នេរសមុទ្រ សម្រាប់ភ្លៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ដែលបានអញ្ចើញមកលេងកម្សាន្ដ។

តោះបើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ

Add a Comment

Your email address will not be published. Required fields are marked *