ទីបំផុតអតីតតារាចម្រៀង អ្នកនាង ម៉ូលីកា បានសម្រេចចិត្ត លែងលះគ្នាជាមួយប្តី ទាំងកំពុងមានកូននៅក្នុងផ្ទៃ ដោយសារតែមូលហេតុ

ប្រិយមិត្ត​មួយ​ចំនួន​ ប្រាកដ​ជា​បានស្គាល់​រួចមកហេីយ​ អំពី​វត្តមាន​អតីតតារាចម្រៀង​ Rock​ អ្នកនាង​​ ម៉ូលីកា​ ដែល​បច្ចុប្បន្ន​នេះ​ រូប​នាង​គឺជា​ថៅហាង​លក់​ផលិតផល «Cosmetic»​ ដែលតែងតែ​ធ្វើការ Live លក់ផលិតផលកែសម្ផស្សតាមរយៈ Facebook របស់ខ្លួន​ និងទទួលបាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ផងដែរ​។

ជាមួយ​គ្នា​នេះ​​ ទាក់ទង​នឹងចំណងស្នេហ៍របស់​អតីត​​តារា​ចម្រៀង​ ​អ្នកនាង​​ ម៉ូលីកា​ រួម​ជាមួយ​ស្វាមី​ លោក​ ហុង​ មានុន​ បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​​បាន​មួយ​រយៈពេល​រួច​មក​កាលពីទី​១៨ ខែ​មករា​ ឆ្នាំ​២០២០​ កន្លងទៅនេះ​ អ្នក​ទាំង​ពីរ​ក៏ទទួលបានចំណងដៃកូននៅក្នុង​ផ្ទៃ​ ដែលពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃពោះកាន់តែធំ​ នឹងជិតដល់ថ្ងៃត្រូវសម្រាលហេីយ។

យ៉ាងណា​មិញ​ អ្វី​ដែល​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល​នោះ​ កាល​ពី​ព្រឹក​មិញ​នេះ​ ត្រូវ​នឹងថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ​២០២០​ អ្នកនាង​​ ម៉ូលីកា​ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ផេក​ហ្វេសប៊ុក​របស់​ខ្លួន​ ដោយ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មាន​ការ​ស្រឡាំងកាំង​ជាខ្លាំង​ដោយ​ក្នុង​នោះ​ថៅកែស្រីរូបនេះបាន​សរសេរ​រៀបរាប់​ឲ្យ​ដឹងយ៉ាង​ដូច្នេះ​​ថា​៖«ខ្ញុំមានភស្ភ័តាងពេលអ្នកទៅយកស្រីដេកអ្នកណាចង់មើលចាំខ្ងុំliveអោយមើល ឃ្លីបសំលេង»។

ទាក់ទង​នឹង​រឿង​ខាងលើ​នេះដែរ​ ស្រាប់​តែនៅមុននេះ​បន្តិច​ នាល្ងាច​ថ្ងៃ​ដដែល​ អ្នកនាង​​ ម៉ូលីកា​ បាន​ធ្វើ​ការ​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផេករបស់ខ្លួនថា​៖«ខ្ញុំសំរេចចិត្តហើយ ថាលេងគ្នាជាមួយប្ដីរបស់ខ្ញុំ ហេតុផលព្រោះវាយកលុយខ្ញុំទៅដេកជាមួយស្រី អោយម្នាក់ 500$ ក៏ជាញើសឈាមខ្ញុំខំស្រែកជំទាល​ live ហើយបើចង់ឃើញមុខស្រីរបស់ប្ដីខ្ញុំ cmt មក ព្រោះមុខរបរស្រីហ្នឹងលក់ឡេដែរ»។

Add a Comment

Your email address will not be published. Required fields are marked *