ស្រី​ៗត្រៀមខូចកាត់ចិត្តឲ្យហេីយទៅ មួយ​គូ​ទៀត​ហើយ​ ​ប្រុស​ស្រលាញ់​ប្រុសដូចគ្នា បានចូលរោងការ​​ ដែល​ពិធី​នេះ​ស្ថិតនៅខេត្ត

ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល​ និង​ចាប់​អារម្មណ៍​ជា​ខ្លាំងសម្រាប់​មហាជន​ ដែលប្រុសៗទាំងពីរនាក់នេះមានភេទដូចគ្នា​ បានស្រលាញ់គ្នា​ និងបានកាន់ដៃគ្នាដើរទៅផ្លូវអនាគតដ៏វែងឆ្ងាយ​​ ដោយក្តីស្រលាញ់មានចំពោះគ្នា​យ៉ាង​ពិត​ប្រាកដ​នោះ ពួកគេក៏បាន​ស្ម័គ្រចិត្ត​រួមរស់​ជាមួយ​គ្នា ដោយការរៀបចំនូវ​ពិធី​​អាពាហ៍ពិពាហ៍។

យ៉ាង​ណាមិញ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​មួយដែលមានឈ្មោះ​ Ñÿ Väñ ត្រូវ​ជា​មិត្តភ័ក្ដិ​គូស្នេហ៍​ខាងលើ​បាន​ធ្វេីការបង្ហោះ​ពី​ទិដ្ឋភាព​រៀបអាពាហ៍ពិពាហ៍​ដែលទេីបតែបានរៀបចំ​ឡេីង​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ អមជាមួយ​ទឹក​មុខ​ស្រស់ស្រាយ​​ និង​ស្នាមញញឹម​យ៉ាង​រីករាយ​ ខណៈ​ដែល​ថ្ងៃ​ដ៏ពិសេស​របស់​ពួកគេ​មានការ​ចូលរួម​អបអរសាទរ​ពី​មិត្តភ័ក្ដិ​ ក្រុម​គ្រួសារ​ និង​​បងប្អូន​សាច់​ញាតិ​ជាច្រើន​។

ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មានការ​ចូលរួម​បញ្ចេញ​ជាមតិយោបល់​ជាច្រើន​ចំពោះ​គូស្នេហ៍​ស្រលាញ់ភេទដូចគ្នានេះ​ ដែលពិតជា​មិន​គួរឲ្យ​ជឿ​នោះទេ​។ ក្នុងនោះដែរ​ ម្ចាស់​គណនី​ហ្វេសប៊ុក​ខាង​លើ​នេះ​ក៏បានមានការ​បញ្ជាក់​ដែរថា​ ចំពោះ​​ពិធី​រៀប​អាពាហ៍ពិពាហ៍​នេះ វាគឺជាការពិតដែលបាន​រៀបចំ​ឡេីង​នៅ​ខេត្ត​ស្វាយរៀង​​ ។

ជា​មួយ​គ្នា​នេះ​ ក៏មានទស្សនៈខ្លះបានលើកឡើងចំពោះអ្នកទាំងពីរផងដែរថា​ ស្រលាញ់ភេទដូចគ្នា​ គឺជាក្តីស្រលាញ់ពិត​ និងធំធេងខ្លាំងណាស់​ ព្រោះអ្នកទាំងពីរត្រូវជំនះនូវភាពខ្មាស់អៀនជាច្រើនរួមគ្នា​ ដើម្បីបាននៅជាមួយគ្នាអស់មួយជីវិត​ វាពិតជា​ពិបាក​ខ្លាំង​ណាស់​​។ ជាចុងក្រោយក៏សូមជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នារហូតផងចុះ។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *