អ្នកដឹកនាំសម្ដែងផលិតកម្ម ថោន លោក Rith Omega សូមប្រកាសថា ខ្ញុំជួបបញ្ហាមកដល់ពេលនេះ​ ដោយសារតែរកសុីខាត​ ខាតឡាន​ នឹង​ ចាញ់បោក​ Mask សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់​ ឈប់ជាន់ខ្ញុំទៀតទៅ

ប្រិយមិត្ដប្រាកដជាស្គាល់រួចមកហើយ នូវ លោក Rith Omega ដែលរូបលោក គឺជាអ្នកដឹកនាំសម្ដែងក្នុងផលិតកម្ម ថោន និងជាម្ចាស់ហាងស៊ុបខ្យល់ នៅទីក្រុងកោះពេជ្រដ៏ល្បីឈ្មោះថែមទៀតផង។ យ៉ាងណាមិញ ក្នុងមួយរយៈពេលដ៏ខ្លីនេះ អ្នកជំនួញវ័យក្មេងរូបនេះ ហាក់ជួបប្រទះរឿងរ៉ាវជាច្រើន ដែលបណ្ដាលធ្វើឱ្យរូបលោក មានការខាតបង់ប្រាក់អស់រហូតជិត កន្លះលានដុល្លារអាមេរិកឯណោះ។

ទន្ទឹមនឹងនេះដែរ កាលពីយប់ម្សិលមិញនេះ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ លោក Rith Omega ដែលមានឈ្មោះពិតប្រាកដថា ឃុន ធារិទ្ធ បានសរសេររៀបរាប់ប្រាប់ពីជីវិត ដែលខ្លួនបានកំពុងតែជួបប្រទះ ឱ្យមហាជនដឹងថា៖”ពេលយេីងធ្លាក់មានអ្នកសេីច​ មានអ្នកជាន់​ តែខ្ញុំសូមប្រកាសថាខ្ញុំជួបបញ្ហាមកដល់ពេលនេះ​ ដោយសារតែរកសុីខាត​ ខាតឡាន​ និងចាញ់បោក​ Mask។

ខ្ញុំមិនចង់ហែកទ្រូងអោយក្អែកចឹកទេ​ តែខ្ញុំទ្រាំមិនបាននឹងអ្នកដែលចាំតែសេីច​ និងជាន់ពន្លឹច​ ជ្រុលតែចឹងហេីយនិយាយអោយអស់ គ្មានអ្នកណាចង់បែបនេះទេ​ គ្មានអ្នកណាចង់រកសុីខាតទេ​ ដោយសារខ្ញុំរឹងពេក​ មិនជឿរឿងយីអ៊ុនដាក់​ និងឆុងឆ្នាំខ្ញុំឆុង​ ២ឆ្នាំ​ហេីយ​ ដាក់ប៉ុណ្ណា
អស់ប៉ុណ្ណឹង។

ខ្ជិលរំលឹករឿងខាតពីមុន​ ដែលជំពាក់គេ​ យឺតយ៉ាវសងគេ​ ដោយសារការប្រាក់ថ្លៃ​ និងហាងលក់ចំណាយច្រេីនជាងចំណូល គិតត្រឹមខែ 12-1-2 ខ្ញុំចេញលុយអស់​ 478,858$ ខាតសុទ្ធ​ នឹងបង្វិលសងគេ កូនប្រុសហ៊ានសុីហ៊ានស​ង​ ត្រូវទទួលស្គាល់ការពិត​ ខ្ញុំជំពាក់គេ​ ដោយសារការរកសុី​ មិនមែនយកទៅលេងល្បែង​ យកទៅប្រព្រឹត្តិទង្វេីខុសច្បាប់ទេ​។

ខ្ញុំប្រឹងឈរជំហរនេះដោយខ្លួនឯងតាំងពីដេីមមក​ តាំងពីកូនហាងមួយ​ រហូតដល់មានហាង ៤ក្នុងដៃ​ តាំងពី Rithomega និងស៊ុបខ្យង​ គ្មានអ្នកស្គាល់​ ខ្ញុំអ្នករាប់រងបន្ទុកម្នាក់ឯងពេលមានបញ្ហាក៏គ្មានបងប្អូនណាជួយជ្រោមជ្រែងដូចគេ ហាមាត់ពឹងគេគ្មានអ្នកណាជួយ​ មានតែអ្នករុញចេញហេីយខ្ញុំមិនមែនដេីរបោកប្រាស់គេទេ​ ដោយសារតែខ្ញុំស្ទះលុយបង្វិលមិនចេញ​ បានធ្វេីអោយខ្វះលុយបង្វិលសងគេអោយទាន់ពេល​ តែនៅតែសងគ្រាន់តែយឺតពេល ពេលដែលគេបង្ហោះពីខ្ញុំម្តងៗ​ មានអ្នកជាន់ខ្ញុំច្រេីនណាស់​ ខ្ញុំអត់ខឹងទេ តេីអ្នកណាមិនជំពាក់គេ?

ពេលនេះខ្ញុំស្ទះលុយដោយសារបញ្ហា​ កូវីឌទៀតហាងកោះពេជ្យស្ងាត់ភ្ញៀវ​ ហាងទេីបបេីកថ្មីក៏គ្មានភ្ញៀវ​ ចំណាយច្រេីនជាងចំនូល ទិញ Camera មួយឈុត​ ៦ពាន់ដុល្លារជាង​ ថាចេញថតការ​ ថត Pre wedding ក៏គាំង​ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់​ ឈប់ជាន់ខ្ញុំទៀតទៅ ខ្ញុំមិនចុះចាញ់ទេ​ ខ្ញុំនឹងត្រលប់មកវិញឆាប់ៗនេះ​“។

Add a Comment

Your email address will not be published. Required fields are marked *