តារាTikTok សុខា បានបង្ហាញពីអារម្មណ៍របស់ខ្លួន ដោយ និយាយបណ្ដើរ យំបណ្ដើរ ក្រោយពីលោក ផែង វណ្ណៈ បានប្រើពាក្យសម្តី កាកមនុស្ស មនុស្សសំរាម និងមនុស្សឆ្កួត មកលើខ្លួន

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោក ផែង វណ្ណៈ បានឡាយវីដេអូ ព្រលះតារា TikTok ម្នាក់ ដែលត្រូវបានក្រុមហ៊ុនមួយក្នុងស្រុកបានជ្រើសរើសយកមកធ្វើជាតារាសម្ដែង នោះគឺ សុខា ដោយក្នុងពេលនោះលោក ផែង វណ្ណៈ បានប្រើប្រាស់ពាក្យសម្ដី កាកមនុស្ស និងមនុស្សសំរាម បូករួមនឹងហេតុផលមួយចំនួន ដែលមិនគួរយក សុខា ចូលមកក្នុងវិថីសិល្បៈផងដែរ។

ទន្ទឹមនឹងនេះ រឿងរ៉ាវមួយនេះ ក៏កាន់តែក្ដៅឡើងៗ បន្ទាប់ពីលោក ផែង វណ្ណៈ បានប្រើប្រាស់ពាក្យខាងលើ ក៏បានធ្វើឲ្យលោក អុឹម ជីវ៉ា ដែលជាអ្នកដឹកនាំសម្ដែង សុខា មានការខឹងសម្បារជាខ្លាំង ហើយក៏បានចេញវីដេអូឆ្លើយតបទៅកាន់លោក ផែង វណ្ណៈ វិញ ហើយក្នុងពេលនោះដែរ លោក អុឹម ជីវ៉ា ក៏បានលើកវែកឆា និងវែកសម្ល ចង់រកវៃក្បាលលោក ផែង វណ្ណៈ ទៀតផង។

ជាមួយគ្នានេះដែរ កាលពីយប់ម្សិលមិញនេះ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក ផែង វណ្ណៈ ក៏បានចេញវីដេអូមួយទៀតដាក់ទៅកាន់ លោក អុឹម ជីវ៉ា វិញ ដែលព្រហើនហ៊ានយកវែកឆា វែកសម្ល ចង់រកវ៉ៃក្បាលរបស់លោក។ ហើយចំពោះពាក្យកាកមនុស្ស មនុស្សសំរាម និងមនុស្សឆ្កួត ដែលលោក ផែង វណ្ណៈ បានប្រើប្រាស់កាលពីយប់ថ្ងៃទី២៣នោះ រូបលោកក៏បានធ្វើការសុំទោស
មហាជនជាសាធារណៈ នូវពាក្យពេជន៍ដ៏លើសលួសនេះ ប៉ុន្ដែគោលជំហររបស់លោក ដែលលើកឡើង គឺនៅរក្សាដដែល។

យ៉ាងណាមិញ ក្រោយលោក ផែង វណ្ណៈ ឡាយវីដេអូរួចរាល់បានប្រហែលជាង ២ម៉ោងមក នាយប់ថ្ងៃដដែល កាលពីម្សិលមិញនេះ លោក អុឹម ជីវ៉ា ក៏បានឡាយវីដេអូ និយាយថា រឿងរ៉ាវមួយនេះ គឺសូមចប់តែត្រឹមយប់ហ្នឹង ដោយមិនបន្ដអ្វីទៀតនោះទេ។ បន្ថែមពីលើនេះ ក្រោយលោក អុឹម ជីវ៉ា ប្រកាសថា បញ្ចប់រឿងរបស់លោកត្រឹមនេះរួចមក រូបលោកក៏បាន ហៅ សុខា មកចូលក្នុងការឡាយ ដោយឲ្យសុខា បង្ហាញពីការឈឺចាប់របស់ខ្លួន ក្រោយលោក ផែង វណ្ណៈ បានប្រើប្រាស់ពាក្យសម្ដី កាកមនុស្ស មនុស្សសំរាម និងមនុស្សឆ្កួត ដោយសុខា បាននិយាយយ៉ាងដូច្នេះថា៖

“ខ្ញុំមានអារម្មណ័ឈឺចាប់ខ្លាំងណាស់ ដែលគេមើលងាយ គឺហៅ (ឆ្កួត) រហូតធ្វើឲ្យខ្ញុំយំមួយថ្ងៃហើយ (ហ្វេនហ្វេន ទាំងអស់គ្នា សុខា មិនបានឆ្កួត ដូចគេគិតនោះទេ)”។ ទន្ទឹមនឹងនោះដែរ សុខា ក៏បានធ្វើការបញ្ជាក់ទៀតថា៖”លោក អុឹម ជីវ៉ា មិនមែនជាមនុស្សអាក្រក់ ដូចដែលគេបាននិយាយនោះទេ រាល់ថ្ងៃនេះ គាត់បានខិតខំប្រឹងប្រែងជួយសិល្បៈ និងជួយខ្ញុំបាទ។ សូមបងប្អូនឈប់ជេរខ្ញុំឆ្កួតទៀត ខ្ញុំអត់មានឆ្កួតអីទាំងអស់ ប្រសិនបើខ្ញុំឆ្កួតមែន មិនមែនទស្សនិជនគាំទ្រខ្ញុំបាទ មកដល់សព្វថ្ងៃនេះដែរ (ខ្ញុំ សុខាពិតជាឈឺចាប់ណាស់)” ទាំងនេះ គឺជាសម្ដីដែលសុខា និយាយបណ្ដើរ យំបណ្ដើរ។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *