សោក​ស្ដាយ​ខ្លាំងណាស់​ លោកសាស្រ្តាចារ្យ ទិត្យ សែន ដែលជាអ្នកជំនាញឯកទេសតួយក្ស ល្ខោនខោល ដ៏ល្បីឈ្មោះបានទទួលមរណភាពហេីយ

នៅយប់​ថ្ងៃសៅរ៍​ ទី​២៣ ខែឧសភា ឆ្នាំ២០២០​ ម្សិលមិញ​នេះ​ ​ លោកសាស្រ្តាចារ្យ ទិត្យ សែន ជំនាញឯកទេសតួយក្ស ក្នុងល្ខោនខោល ដ៏ល្បីឈ្មោះបានទទួលមរណភាព ដោយរោគាពាធ។ នេះ​បេីយោងតាម​ប្រភព​ព័ត៌មាន​បង្ហោះ​ចេញ​ពី​គេហទំព័រ​ផេក​ហ្វេសប៊ុក​ឈ្មោះ​ ព្រឹត្តិការណ៍​សម្តែង​ល្ខោន​ខោលដ៏​អស្ចារ្យ​ឆ្នាំ​ ២០២០​ នាយប់មិញនេះ។

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់នូវធនធាននៃមរតកមនុស្សរស់ម្នាក់ទៀតហើយ សូមវិញ្ញាណក្ខន្ធ លោកគ្រូបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ សូមកូនខ្មែរភ្ញាក់ឡើង លោកគ្រូចាស់ៗនៅមិនបានយូទៀតទេ ! តើត្រូវបាត់បង់ប៉ុន្មានអ្នកទៀត ទើបការពាររក្សា ?

សូម​ជម្រាប​ដែរថា​ ស​ ពលោកគ្រូ​តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋាន វត្តទឹកថ្លា ក្រុងភ្នំពេញ​ ដែលនឹងត្រូវ បូជា នៅថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២ រសៀល នៅវត្តទឹកថ្លា។ ការជូនដំណឹងនេះ ចាត់ទុកជាការអំពាវនាវដល់បងប្អូនប្រិយមិត្ត​ មហាជន​ និងសិល្បករទាំងអស់ចូលរួមរំលែកទុក្ខតាមសទ្ធាជ្រះថ្លា។

Add a Comment

Your email address will not be published. Required fields are marked *