អ្នកនាង ទ្រី ដាណា លុយមិនមែនស្រួលរកទេ ប៉ុន្តែបេីយេីងមានលុយច្រេីនហេីយគួរតែចេះធ្វេីបុណ្យធ្វេីទានខ្លះក៏ល្អ​ ព្រោះបុណ្យអ្នកណាធ្វេី អ្នកនោះបាន

បេីនិយាយពីអ្នកនាង ដាណា ទ្រី ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហេីយ ដែលអ្នកនាង គឺជាថៅកែហាង លក់មាស ពេជ្រ និងគឺជាបុគ្គលចិត្ដសប្បុរសធម៌មួយរូប នៅក្នុងសង្គម ដែលជារឿយៗយើងតែងតែឃើញចិត្តសណ្តោសមេត្តារបស់អ្នកនាង ក្នុងការជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរ។

យ៉ាងណាមិញ បើនិយាយអំពីមុខជំនួញ និងភាពជោគជ័យរបស់ អ្នកនាង ទ្រី ដាណា វិញ ប្រិយមិត្ដប្រាកដជាគិតថា នៅក្នុងពេលបច្ចុប្បន្ននេះ គឺជីវិតរបស់គាត់ពិតជាពោលពេញទៅដោយភាពសប្បាយរីករាយ ដែលយើងទាំងអស់គ្នាជារឿយៗ តែងតែឃើញរូបថតរបស់គាត់ គឺពោលពេញទៅដោយស្នាមញញឹមជានិច្ច។

មិនដូច្នេះនោះទេ បើទោះជាពេលនេះ អ្នកនាង ទ្រី ដាណា ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ចំពោះមុខជំនួញយ៉ាងណាក្ដី តែពេលវេលាសម្រាប់ជីវិតឯកជនរបស់ខ្លួន គឺមិនសូវទទួលបាននោះទេ រហូតធ្វើឲ្យអ្នកនាង ទ្រី ដាណា បានបង្ហោះសារមួយឃ្លា នាខណៈពេលមុននេះបន្ដិច យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នូវខ្លឹមសារមួយឃ្លាថា៖

“មេីលតែសក់ក្បាល ក៏ដឹងថាហត់ប៉ុណ្ណាដែលមួយថ្ងៃៗ​ តែខ្ញុំមិនដែលទុកការងារចោលឡេីយ គឺខំរហូតព្រោះមានមនុស្សជាច្រេីនដែលត្រូវការអោយខ្ញុំជួយ លុយមិនមែនស្រួលរកទេ ប៉ុន្តែនាងខ្ញុំជាមនុស្សម្នាក់ដែលមានចិត្ដទន់ចូលចិត្ដអាណិតគេ​ ហេីយចូលចិត្ដគិតគេក្នុងផ្លូវល្អ​ ដូចនេះក៏ចូលចិត្ដជួយគេ​ ហេីយអ្វីដែលសំខាន់លុយដែលចេញមកពីកំលាំងញេីសឈាមរបស់នាងខ្ញុំ តាំងពីបាត់ដៃទទេមកម្លេះ។

​ខ្ញុំបានភ្ជាប់សេចក្តីស្រលាញ់ចូលទៅជាមួយ មុនពេលដែលខ្ញុំផ្តល់ជំនួយទៅអោយគេ​ ហេីយនៅក្នុងការអោយដោយចេញពីចិត្តពិតៗបែបនេះ ធ្វេីអោយខ្ញុំមានសេចក្តីសុខក្នុងចិត្ត​ ហេីយមួយទៀត ដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូននៅពេលនេះ គឺចង់ប្រាប់ថាលុយមិនមែនស្រួលរកទេ​ ប៉ុន្តែបេីយេីងមានលុយច្រេីនហេីយ គួរតែចេះធ្វេីបុណ្យធ្វេីទានខ្លះក៏ល្អ​ ព្រោះបុណ្យអ្នកណាធ្វេីអ្នកនោះបានណាហេីយការធ្វេីល្អអោយដោយមិនរំពឹងផលតបស្នងមកវិញនោះ គឺយេីងទទួលបាននូវសេចក្តីសុខពិតៗ ហេីយទៅថ្ងៃអនាគតយេីងនឹងបានជួបមនុស្សល្អៗ ចូលមកក្នុងជីវិតរបស់យេីង”។

Add a Comment

Your email address will not be published. Required fields are marked *