តាមការពិត វីដេអូ ហិ ង្សា លេីក្មេងប្រុស ចាន់ ហុង គឺជាវីដេអូចាស់ និងមិនអាចទប់ទឹកភ្នែកបាន ក្រោយពីបានដឹងប្រវត្តិរបស់ ចាន់ ហុង គឺត្រូវបានមនុស្សធំ ដា ក់ ថ្នាំ ប ង្ខំ ឲ្យធ្វេីសកម្មភាព លួ ច រហូត មានបញ្ហា

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ចំពោះកុមារា ហុង ដែលយើងតែងតែឃើញវត្ដមានរបស់គាត់នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ព្រោះតែកុមារារូបនេះ មានអាយុមិនដល់ ១០ឆ្នាំផង តែក្មេងប្រុសម្នាក់នេះ អាចមានសមត្ថភាពបើកបរម៉ូតូ ឬក៏រ៉ម៉ក បានបាត់ទៅហើយ (តែនេះក៏បង្កើតបានជាក្ដីព្រួយបារម្ភធំមួយផងដែរ ចំពោះអនាគតកុមារារូបនេះ)។

យ៉ាងណាមិញ ក្នុងថ្ងៃនេះដែរ ទី១៨ ខែឧសភា ឆ្នាំ២០២០ វីដេអូឃ្លីបមួយស្ដីពីសកម្មភាព បុរសម្នាក់ បានប្រើប្រាស់អំពី ហិ ង្សា វា យ មកលើកុមារា ហុង ត្រូវបានមហាជនចែករំលែកពេញ បណ្ដាញសង្គម ហ្វេសប៊ុក ហើយក៏បានស្នើទៅដល់សមត្ថកិច្ចមេត្ដាតាមចាប់បុគ្គលរូបនោះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ។

ទាក់ទងចំពោះវីដេអូ វា យ កុមារា ហុង នេះដែរ ស្រាប់តែមុននេះបន្ដិច មានម្ចាស់គណនី ហ្វេសប៊ុកផេកមួយមានឈ្មោះ ទីក្រុង ប៉ុស្ដិ៍ បានចេញមកប្រាប់ឱ្យដឹងថា វីដេអូដែលបុរសម្នាក់ បានវា យ មកលើកុមារា ហុង នោះ ការពិតគឺជាវីដេអូចាស់នោះទេ។ ហើយបច្ចុប្បន្នកុមារា ហុង ក៏កំពុងតែត្រូវបានអង្គការមួយ បានយកទៅអប់រំ មើលថែនៅក្នុងមណ្ឌល ដោយពេលនេះ ស្ថានភាពរបស់កុមារា ហុង ក៏កំពុងតែល្អប្រសើរផងដែរ។

ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖”សេចក្តីបំភ្លឺពីបង ស្រី នៅ ពិសី! ទាក់ទិន វីដេអូ ហិ ង្សា លេីក្មួយ ចាន់ ហុង និងរូបភាពផ្សេងៗនូវអំពេី មិនគប្បីជាវីដេអូចាស់។ ចាន់ហុង ជា ជន រង គ្រោះ ត្រូវបានមនុស្សធំ ដា ក់ ថ្នាំ ប ង្ខំ យកមកប្រេីប្រាស់ ធ្វេីសកម្មភាព លួ ច រហូតមានបញ្ហា ស តិ និងភ្នែកសព្វថ្ងៃ ចាន់ ហុង ត្រូវបានប្រធានអង្គការ មួយនៃសាសនាគ្រីស្ទ យកទៅរក្សា និងព្យាបាលអោយរៀនសូត្រ និងរស់ក្នុងមណ្ឌល។ បច្ចុប្បន្ន ចាន់ ហុង កំពុងមានភាពប្រសេីរ នៃសតិ និងសេីចសប្បាយជាមួយមិត្តក្នុងមណ្ឌល ហេីយអង្គការ ក៏បានគិតគូរអនាគតវែងឆ្ងាយរបស់ក្មេងប្រុសនេះ ក៏សូមអំពាវនាវ អោយមានការលុបចេញរាល់រូបភាព នៃវីដេអូទាំងឡាយ ដែល ប ង្ក ផលមិនល្អ ដល់អនាគតក្មេង ក្នុងពេលខាងមុខ។

បញ្ចាក់៖ ចាន់ ហុង មិនបានចេញធ្វេីសកម្មភាពអាក្រក់ទៀតឡេីយ ចំណែកវីដេអូបង្ហោះនៅពេលថ្មីៗនេះ ជារូបភាពចាស់។ ព័ត៌មានចាស់ ចាន់ ហុង ធ្លាប់បានបញ្ចូលទៅអប់រំនៅអង្គការ តាប៉ាង នៅក្រុងកំពង់សោម តាមរយៈសមត្ថកិច្ច ក្រោយប្រព្រឹត្ត ប ទ ល្មេី ស តែអង្គការនេះ មានការលំបាក ក្នុងការអប់រំ និងព្យាបាលក្មេង បច្ចុប្បន្ន ចាន់ ហុង កំពុងផ្លាស់ប្រែ យ៉ាងប្រសេីរនៅមណ្ឌលថ្មី”៕

Add a Comment

Your email address will not be published. Required fields are marked *