សូមចូលរួមអបអរសាទរ ទីបំផុត តារាចម្រៀង ពេជ្រ សូលីកា បានទទួលសមាជិកថ្មីហើយ ក្រោយពីសម្រាលកូនបានដោយ​សុវត្ថិភាព

ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ​ ទាក់ទង​នឹងចំណងស្នេហ៍របស់​តារា​ចម្រៀង​ ពេជ្រ​ សូលីកា​ រួម​ជាមួយ​ស្វាមី​ បន្ទាប់ពី​ភ្ជាប់ពាក្យ​បាន​មួយ​រយៈពេល​រួច​មក​ អ្នក​ទាំង​ពីរ​ក៏ទទួលបានចំណងដៃកូននៅក្នុង​ផ្ទៃ​ ដែលពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃពោះកាន់តែធំនោះ​ ពេលនេះ​ ពេជ្រ​ សូលីកា​ បាន​សម្រាល​កូន​ដោយ​សុវត្ថិភាព​ហើយ​។

នេះបេីយោងតាម​ការ​បង្ហោះ​វីដេអូ​​តាម​រយៈ​ស្វាមី​ជាទី​ស្រលាញ់​របស់​អ្នក​នាង​ ពេជ្រ​ សូលីកា​ រួម​ជាមួយ​សកម្មភាពព្រួយបារម្ភ ការលំបាក ក៏ដូចជាការមើលថែបានយ៉ាងល្អចំពោះភរិយា ខណៈពេលកំពុងតែឈឺពោះសម្រាលកូន​ ដែលជាពេលវេលាដ៏កំបាកបំផុតសម្រាប់ស្រ្តីជាម្តាយគ្រប់រូបនោះ។

យ៉ាងណា​មិញ​ បន្ទាប់​ពី​សម្រាល​កូន​បានដោយ​សុវត្ថិភាព​ហេីយ​នោះ​ ចំពោះ​មុខ​មាត់​កូន​របស់​អ្នកនាង​ ពេជ្រ​ សូលីកា​ រួម​ជាមួយ​ស្វាមី​ នៅមិនទាន់មានការ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅឡើយ​នោះទេ​ ខណៈ​ដែល​មាន​ប្រិយមិត្ត​ ក៏ដូចជា​ហ្វេន​គាំទ្រ​តារា​ចម្រៀង​ស្រី​រូប​នេះ​ជាច្រើន​កំពុង​តែទន្ទឹង​រងចាំ​យ៉ាង​អន្ទះសា​​ចង់ឃេីញ​ថាតើ​មាន​មុខមាត់​កាត់ទៅរកម្តាយ​ ឬក៏​ឪពុក​យ៉ាងណា​នោះ។

Add a Comment

Your email address will not be published. Required fields are marked *