ក្មេង​ស្រី​ម្នាក់បានចេញពីផ្ទះនៅម្តុំ​ហ្គ្រេនភ្នំពេញ​ វេលាម៉ោង១២យប់​ មិនឃើញត្រឡប់មកផ្ទះវិញទេ ​បាត់ខ្លួន៤ថ្ងៃហើយ

ឪពុក​ម្ដាយ​ រួម​ទាំង​សាច់​ញាតិ​បងប្អូន​ក្នុង​គ្រួសារ​កំពុងតែមានចិត្ដព្រួយបារម្ភជាពន់ពេក ព្រោះកូនស្រីជាទី​ស្រលាញ់​ បានបាត់ខ្លួនកាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដោយមិនទទួលបានដំណឹងពីគាត់​បន្តិច​ទាល់តែសោះ ទើបដាច់ចិត្ដបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសូមអោយមហាជនជួយស៊ែរចែករំលែកសារនេះបន្ដផង ដើម្បីអោយអ្នកដទៃទៀត ដែលបានឃើញក្មេងស្រីដូចភិនភាគខាងលើ សូមជួយទាក់ទងផ្តល់ដំណឹងឲ្យគ្រួសារគាត់បានដឹងផង។

បេីយោងតាម​ការ​បង្ហោះ​ចេញពី​ផេក​ហ្វេសប៊ុក​របស់​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នាល្ងាច​ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ ឆ្នាំ​២០២០​ នេះ​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖«មានករណីបាត់ក្មេងស្រីម្នាក់ឈ្មោះ ពៅ ចាន់ស្រីណុច ភេទស្រី​ អាយុ១៤ឆ្នាំ ស្នាក់នៅហ្គ្រេនភ្នំពេញ បានចេញបាត់ពីផ្ទះនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២យប់ មិនឃើញត្រឡប់មកផ្ទះវិញទេ ។

បើបងប្អូនប្រជាពលរដ្ឋបានឃើញក្មេងស្រីដូចមានភិនភាគក្នុងរូបនេះ សូមទាក់ទងមកលេខទូរស័ព្ទ ០៩៨ ៨៩ ៧៤ ០០»។ កូនគេកូនយេីង​ ប្អូន​គេ​ប្អូន​យើង​ មិនដឹងថា​ឪពុកម្ដាយ​ និង​ក្រុម​គ្រួសារ​បារម្ភ​ខ្លាំង​យ៉ាង​ណា​នោះ​ទេ​ ដូច្នេះ​ សូម​ប្រិយមិត្ត​មេត្តា​ជួយ​ស៊ែរបន្ត​ផង​ ដេីម្បី​ឆាប់​បាន​ទទួល​ដំណឹង​របស់​ប្អូនស្រី​។

Add a Comment

Your email address will not be published. Required fields are marked *