រំភើបចិត្តណាស់ ឯកឧត្តម ហ៊ុន ជា បានឧបត្ថម្ភ ដល់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩ នូវថវិកាចំនួន

មុននេះបន្ដិច នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ឧត្ដមសេនីយឯក ហ៊ុន ជា រួមនឹងក្រុមគ្រួសារ បានឧបត្ថម្ភថវិកា ចំនួន ២,៥០០ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីឌ ដែលកំពុងបង្កក្ដីព្រួយបារម្ភ និងជីវិតរបស់ប្រជាជនកម្ពុជា។

ក្នុងនោះដែរ ឯកឧត្ដម ហ៊ុន ជា បានសរសេរប្រាប់ឱ្យដឹងថា៖”ការស្រលាញ់ គឺលះបង់! កាលដែលមនុស្សគ្រប់រូប បានលះបង់ធនធាន រឺទ្រព្យសម្បត្តិផ្ទាល់ខ្លួនដល់ប្រទេសជាតិ នៅពេលដែលមានគ្រោះអាសន្នគឺជាការលះបង់ដល់មានអត្ថន័យបំផុត។ ខ្មែររួមគ្នា ខ្មែរស្រលាញ់ខ្មែរ គឺខ្មែរខ្លាំង។

ក្នុងនោះ ខ្ញុំក៏បានចូលរួមជាថវិកាចំនួន (២,៥០០ដុល្លារ ពីរពាន់ប្រាំរយដុល្លារ) ផងដែរ ទៅក្រសួងសុខាភិបាលសម្រាប់ប្រយុទ្ធប្រឆាំង និងជំងឺកូវីឌ នៅកម្ពុជា។ ហើយខ្ញុំសង្ឃឹមថា ប្រជាជនទាំងអស់រួមគ្នាជាធ្នុងមួយ និងសូមអោយគ្រោះកាចសាហាវនេះ និងឆាប់ចេញឆ្ងាយពីប្រទេសរបស់យើង
នឹងពិភពលោកទាំងមូលរហូតទៅ សាធុប សាធុប សាធុ ដោយក្ដីបារម្ភពីខ្ញុំ, ហ៊ុន ជា ខ្មែរ”។

Add a Comment

Your email address will not be published. Required fields are marked *