នេះហេីយជីវិត លោកតាចាស់ហេីយគាត់នៅធាក់សុីក្លូ តស៊ូរេីសសំបកកំប៉ុងរាល់ថ្ងៃ ក៏លោកតាមិនលាដៃសូមលុយគេដែរ ចៅមានតែប្រាក់ ១មុឺនរៀល ជូនលោកតាទេ

ដូចដែលប្រិយមិត្ដទទួលជ្រាបរួចមកហើយ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្ដកាន់តែមានចំនួនច្រើនឡើង ចូលមកក្នុងរាជធានីភ្នំពេញ បណ្ដាលធ្វើឲ្យអ្នកធាក់ស៊ីក្លូ មានចំនួនថមថយចុះជាលំដាប់ គឺធ្លាក់ចុះពីចំនួនជាង ២,០០០នាក់ នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៨០ មកនៅត្រឹមប្រហែលមិនដល់៥០០នាក់ផង នាពេលបច្ចុប្បន្ននេះ។

ដែលជាហេតុធ្វើឱ្យ លោកតា ដែលជាអ្នកប្រកបមុខរបបធាក់សុីក្លូនេះ គឺទទួលបានចំណូលពីមុខរបបមួយនេះ យ៉ាងតិចតួចបំផុត សម្រាប់ចិញ្ចឹមជីវិត រហូតធ្វើឱ្យគាត់សម្រេចចិត្ដដើររើសកំប៉ុងអេតចាយ សម្រាប់យកមកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ថែមទៀតផង។

ជាក់ស្ដែង ដូចកាលពីយប់ម្សិលមិញនេះ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ ដែលមានឈ្មោះ Youra Kun បានបង្ហោះពីទិដ្ឋភាព លោកតាធាក់សុីក្លូម្នាក់ និងបានសរសេរប្រាប់ឱ្យដឹងថា៖”លោកតាគេ លោកតាយេីង លោកតាចាស់ហេីយគាត់នៅធាក់សុីក្លូ និងរេីសសំបកកំប៉ុងរាល់ថ្ងៃ ក៏លោកតាមិនលាដៃសូមលុយគេដែរ នេះហេីយជីវិត ចៅមានតែប្រាក់ ១០០,០០០ រៀលជូនលោកតាទេ ជូនពរលោកតា សុខភាពល្អ និងសំណាងល្អ
នៅមុខ Caltex 42 ជាន់លោកតានៅរាល់យប់”។

Add a Comment

Your email address will not be published. Required fields are marked *