ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្ល ន់ និងសម្លា ប់ទៅលើក្មេងស្រីម្នាក់ បន្ទាប់ពីក្រុមជំនាញ CPU ចុះធ្វើការស៊ើបអង្កេត

កាលពីពេលថ្មីៗនេះ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ មានករណីប្ល ន់ សម្លា ប់ មួយទៅលើ កុមារីម្នាក់ ដែលទង្វើរបស់ជនល្មើសពិតជាសា ហាវ ព្រៃ ផ្សៃជាទីបំផុត ដោយសម្លា ប់ គ្នារួច ចង ដៃ ចង ជើងជាប់នឹងក្បាល ហើយច្រកដាក់ចូលក្នុងការុង។ ហេតុការណ៏នេះ បានកើតឡើង ស្ថិតនៅត្រង់ចំណុចក្បែរភូមិក្នុងគុម្ពោធព្រៃមាត់បឹងទន្លេសាប ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

យ៉ាងណាមិញ នាខណៈពេលមុននេះបន្ដិច ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ អង្គភាពការពារកុមារ (CPU) បានធ្វើការ ឃា ត់ ខ្លួនបុរសជា ជ ន សង្ស័ យ ម្នាក់ រួមជាមួយ ស្នា ប់ដៃ មួយផងដែរ។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក CPU បានប្រាប់ឱ្យដឹងថា៖”ករណីប្ល ន់ និងសម្លា ប់ ទៅលើកុមារអាយុ ៧ឆ្នាំ។

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣០នាទីល្ងាច សាក ស ព របស់ក្មេងស្រីឈ្មោះ រ៉ង ស្រីពេជ្រ ត្រូវបានគេរកឃើញដោយមានរបួ ស ពីការវា យ ប្រ ហារ រហូតដល់ស្លា ប់ នៅក្នុងដុប នៅឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ សា ក ស ព ជន រង គ្រោះ មិនមានស្លៀកខោ និងមានចងខ្សែ។

CPU បានទទួលដំណឹង ហើយក្រុមការងារស៊ើបអង្កេតបទល្មើ ស មនុស្ស ឃា ត (H I T) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានចុះទៅកន្លែងកើតហេតុ។ ក្រុមការងារចម្រុះ CHARLIE 20 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ និងនគរបាលខេត្តពោធិ៍សាត់។

កន្លែងកើតហេតុ និងសា ក ស ព ត្រូវបានត្រួតពិនិត្យ។ ជាលទ្ធផល ជន សង្ស័ យ ភេទប្រុស អាយុ២១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃា ត់ ខ្លួន។ យើងបានកត់សម្គាល់ថា ជន រង គ្រោះ បានបាត់គ្រឿងអលង្ការតម្លៃ $១៥០។ ក្រុមការងាររបស់ CPU បានបន្តធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ និងប្រមូលភ័ស្តុតាង និងសំណាក DNA ពីច្រើនកន្លែង ថែមទាំងផ្ទះ ជន សង្ស័ យ និងបុគ្គលមួយចំនួន។

យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធ្វើអោយប្រាកដថាយើងនឹងផ្តន្ទាទោស ជន ល្មើ ស ពីបទ ល្មើ ស ដ៏កំសាកមួយនេះ ដែលបាន ប្រ ព្រឹត្តទៅលើកុមារ ដែលមិនអាចការពារខ្លួនឯងបាន។ ស្នាម របួ ស ដែលមាននៅលើដងខ្លួនសា ក ស ព មានស្ថានភាព ធ្ង ន់ ធ្ងរ។ ទោសដែលសាកសមបំផុត គឺប ទ ឃា ត កម្ម ដោយអំពើឃោ ឃៅ ដែលមាន ទោ ស ជាប់ ពន្ធនា គា អស់មួយជីវិត ហើយយើងនឹងព្យាយាមទទួលលទ្ធផលនេះអោយបាន”។

Add a Comment

Your email address will not be published. Required fields are marked *